ថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រនគរញូវ​ ធីវី
ព័ត៌មានថ្មីៗបំផុត

នាយឧត្តមសេនីអគ្គនាយកដ្ធានអន្តោប្រវេសន៍ចុះសួុសុខទុក្ខប្រជាពលរដ្ធតាមព្រំដែន
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍អញ្ជើញមកទស្សនៈកិច្ចច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ខេត្តបាត់ដំបង.ស្រុកសំពៅលូន នៅថ្ងៃទី១៩ខែមករាឆ្នាំ២០១៩ វេលាម៉ោង ១៥:៤០នាទី នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣)មានគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ អគ្គនាយករងលោកអនុប្រធាននាយកដ្ឋាននិងគណៈប្រតិភូអមដំណើរបានអញ្ជើញមកទស្សនៈកិច្ច សំណេះសំណាល សួរសុខទុក្ខ និងផ្តល់មតិណែនាំ ដល់កងកម្លាំងប៉ុស្តិ៍ត្រូវគោរពវិន័យកងកម្លាំងជាពិសេសការងារជំនាញត្រូវយកចិត្តទុកដាក់លើមុខសញ្ញាមុននឹងប្រថាប់ត្រាចេញ-ចូលឆ្លងកាត់ប្រទេសហើយត្រូវចេះស្រលាញ់រាប់អានគ្នាមានសាមគ្គីភាពផ្ទៃក្នុង និងសហការជាមួយអាជ្ញាធរជិតខាងឲ្យបានល្អ៕.... អានបន្ត
ដោយៈ សហការី (Mon,21 January 2019 (Time 07:51 AM))

លោកនាយកុយនិងនាយក្រិនគ្រោះថ្នាក់ចរាចរណ៍នៅខេត្តត្បូងឃ្មុំ
នាយកុយនិងនាយក្រិនជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តត្បូងឃ្មុំដោយរថយន្ដបែកកង់រេទៅបុកដើមឈើ 20.01.2019 (ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បាន​ប្រាប់អង្គភាព ភ្នំពេញដេលី ឲ្យដឹងថាៈនៅមុននេះបន្ដិច តារាកំប្លែងដ៏ល្បីនៅកម្ពុជា នាយកុយ និងនាយក្រិន បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវលេខ​៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយរថយន្ដបែកកង់រេទៅបុកដើមឈើ។ បើតាមលោកឧត្តមសេនីយ៍​ស្នងការ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីរថយន្តបែកកង់រ៉េ ទៅបុកដើមឈើ។ ដោយរថយន្ដដែលតារាកំប្លែងទាំងពីរនាក់ធ្វើដំណើរនេះ ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AR-9968។ លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ទៀតថា រថយន្ដនេះបើកបរដោយឈ្មោះ ជួង ជី (ហៅនាយកុយ) អាយុ​៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ រងរបួសកែងដៃស្តាំ និងអ្នករួមដំណើរឈ្មោះ ទេស សុជន (នាយក្រិន) ​អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ដោយជនរងគ្រោះទាំងពីរធ្វើដំណើរ មកពី​ខេត្តរតនគរី ទៅរាជធានីភ្នំពេញ៕.... អានបន្ត
ដោយៈ សហការី (Mon,21 January 2019 (Time 07:12 AM))

ក្មេងស្រីម្នាក់ត្រូវបានស្លាប់ដោយសារការសំរាលកូនតាមវិធីវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត្រ
បែកធ្លាយរឿងមនរ្ទីពេទ្យកាល់ម៉ែត្របង្កើតកូនគេធ្វើអោយស្លាប់ម្តាយ កាលពីវេលាប្រហែល៣ម៉ោងមុននេះថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៩ នារីម្នាក់ តាមប្រភពព័ត៌មានបានអោយដឹងថា បានបង្ហោះសាររំជួលចិត្តមួយដោយនាងរៀបរាប់ថា ព្រហ្មលិខិតពិតជាកំណាចណាស់អោយជួបគ្នាហើយម្តេចក៏បំបែកលឿនម្ល៉េះ រន្ធត់ចិត្តហើយអាណិតណាស់មិននឹកស្មានថា បងលាចាកលោកលឿនយ៉ាងនេះសោះ R.I.P. Sokna Ven។តាមប្រភពពត៌មានពីគណនីហ្វេបុកនេះនារីដែលបានស្លាប់មានឈ្មោះ Sokna Ven បើតាមមើលរូបថតរបស់នារីរងគ្រោះមានអាយុប្រហែល៣០ឆ្នាំ។ហើយមូលហេតុដែលបណ្ដាលអោយនារីម្នាក់នេះស្លាប់បើតាមComment របស់នារីខាងលើបានអោយដឹងថានារីរងគ្រោះស្លាប់ដោយសារវះកាត់សម្រាលកូន។ចង់ជ្រាបអោយកាន់តែច្បាស់សូមអានComment របស់នារីដែលបានបង្ហោះសារខាងក្រោមអត់ទាន់ច្បាស់ថាមកពីរអីទេបងគ្រាន់តែដឹងថាគាត់ស្លាប់ដោយសារការវះកាត់ ជួយបានតែកូនតែម្តាយស្លាប់ បើតាមខ្ញុំធ្លាប់សួរគាត់ថាមិនអីទេទាំងកូននិងគាត់សុខធម្មតាទេ តែមិននឹកស្មានសោះ។បើតាមសំដីរបស់ក្មួុយជនរងគ្រោះម្នាក់បានប្រាប់មកសព័ត៌មានយើងថាមុនពេលធ្វើការវះកាត់ភាគីខាងមន្ទីរពេទ្យបានពិនិត្យឆ្លុះគ្រប់បែបយ៉ាងហើយប្រាប់មកភាគីជនរងគ្រោះវិញថាមិនប៉ះពាល់ដល់សុខភាពទេអាចវះកាត់បានមិនអាចឈានដល់គ្រោះថ្នាក់ឡើយ ។តែផ្ទុយទៅវិញក្រោយពីការវះកាត់យកកូនចេញ មកហើយម្តាយទារកត្រូវបានបាត់បង់ស្មារតីរហូតដល់ស្លាប់បាត់បង់ជីវិត ហើយពួុកមន្ទីរពេទ្យបានឆ្លើយប្រាប់បងប្អូនជនរងគ្រោះថាការស្លាប់នេះ បណ្តាលមកពីសុខភាពគាត់ខ្សោយមិនអាចទទួុលការវះកាត់បានទៅវិញ។ សូមបញ្ជាក់ផងដែរមន្ទីរពេទ្យកាល់ម៉ែត្រដែលប្រជាពលរដ្ធល្បីនិយាយតៗ គ្នាថាបើគ្មានលុយទេគឺមិនទាន់មើលព្យាបាលឡើយទោះបីអ្នកគ្រោះថ្នាក់ចរា ចរណ៍ជិតស្លាប់ក៍ដោយ ហើយក៍ជាមន្ទីរពេទ្យដែលអ្នកមានលុយតិចតួុចមិនហ៊ានចូលឡើយ។តើក្រសួុង សុខាភិបាលនិងមន្ទីរសុខាភិបាលមានវិធានការយ៉ាងណាចំពោះការធ្វេសប្រហេស របស់ពេទ្យកាល់ម៉ែត្រយ៉ាងដូច្នេះ៕.... អានបន្ត
ដោយៈ សហការី (Fri,18 January 2019 (Time 09:12 AM))

ល្បែងជល់មាន់នៅឃុំជាំខ្សាន្តស្រុកជាំខ្សាន្តកំពុងដំណើរការដោយមិនប៉ះពាល់ដល់ភូមិឃុំមានសុវត្ថិភាព
ទីតាំងបនល្បែងជល់មាន់អាប៉ោងមួយកន្លែងកំពុងល្បីថាមានលោកផ្កាយជាម្ចាស់បនល្បែងនិងជាអ្នកបើកអោយជនជាតិថៃ ខ្មែរចូលលេខរាលថ្ងៃគ្មានមន្រ្តីអាជ្ញាធរមានសម្ថតកិច្ចណាហ៊ានបង្រ្កាប ខេត្តព្រះវិហារ៖នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩មានសេចក្ដីរាយការណ៍មកថាទីតាំងបនល្បែងជល់មាន់អាប៉ោងនៅច្រកអានសេះក្នុងភូមិ អានសេះ ឃុំ ជាំក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះវិហារ មានការបើកអោយលេងល្បែងស៊ីសង់យ៉ាងអនាធិបតេយ្យនៅច្រកអានសេះដែលល្បីថាមានលោកផ្កាយម្នាក់ជាម្ចាស់បទល្បែងស៊ីសង់ជល់មាន់ អាប៉ោងនិងបើកអោយជនជាតិថៃ ខ្មែរ ចូលរាយថ្ងៃ ។ តាមប្រភពៈបានរាយការណ៍មកថាម្ចាស់បន់ល្បែងស៊ីសង់ជល់ មាន់ អាប៉ោងមួយនេះបានធ្វើការរត់ការបង់អោយមន្រ្តីសម្ថតកិច្ចក្នុងខេត្តមួយខែចំនួន10000$ជាថ្នូនិងការពារបនល្បែងកុំអោយមានអ្នកមករំខាន។ប្រភពៈបន្តទៀតថាម្ចាស់បនល្បែងខាងលើបានបើកអោយជនជាតិថៃ ជាពិសេសពលរដ្ឋខ្មែរដែលញៀនល្បែងចូលទៅយ៉ាងច្រើនកុសកនិងហោកន្ជាវលាន់លឺត្រហឹងពេញភូមិធ្វើអ្នកភូមិមួយចំនួននាំគ្នាចូលលេងចាញ់អស់លក់ទាំង គោ លក់ដី លក់ផ្ទះដោយសារតែចាញ់ល្បែង។ ពលរដ្ឋរស់នៅក្នុងភូមិដែលមានប្ដីញៀនល្បែងទាំងនោះបានលើកឡើងថាមួយៗថ្ងៃប្ដីពួកគាត់វីវក់តែរឿងល្បែងមួយមុខគត់មិនគិតធ្វើការងារអីនោះមានតែបំផ្លាញទ្រព្យសម្បត្តិលក់ខ្ទិចខ្ទីគ្មានសល់អ្វីឡើយ ហើយមកវិញតែងតែរករឿងវាយប្រពន្ធកូនរាលថ្ងៃដែលធ្វើអោយគាត់ជាប្រពន្ធនិងកូនៗយំបង្ហូរទឹកភ្នែកទាំងថ្ងៃទាំងយប់គ្មានពេលស្រាកស្រ្លានសឹងសម្រេចចិត្តទៅចង់កម្ដងៗហើយតែអាណិតកូននៅតូចហើយស្រ្តីរង់គ្រោះដោយសារតែប្ដីញៀនល្បែងក៍បានសុំធ្វើការអំពាវនាវដល់មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចក្នុងខេត្តជួយរលុបបំបាត់បនល្បែងស៊ីសង់មួយនេះផងជាពិសេសលោកអភិបាលអ៊ុន ចាន់ដានៃគណះអភិបាលខេត្តព្រះវិហារសុំជួយចាត់វិធានការបង្រ្កាបទីតាំងបនល្បែងស៊ីសង់ជល់មាន់អាប៉ោង នៅភូមិឃុំខាងនេះផងទានបើមិនចឹងទេពលរដ្ឋដែលមានប្ដីញៀនល្បែងកាន់តែរងគ្រោះកាន់តែខ្លាំងហើយ៕.... អានបន្ត
ដោយៈ សហការី (Fri,18 January 2019 (Time 09:04 AM))

ឯ.ឧត្តមនេតសាវឿនបញ្ជារអោយឃាត់ខ្លួុនប៉ូលីសសេដ្ធកិច្ចបួុនរូប
តាមប្រភពព័ត៌មាន នៅម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ១០១៩ មុខឃ្លាំងបារីមួយកន្លែង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសខ រាជធានីភ្នំពេញ ប៉ូលិសពាក់ផ្កាយ១ម្នាក់ រួមនិងគ្នីគ្នា ៤ទៅ៥នាក់ ទៀត ត្រូវបានកម្លាំងប៉ូលិសតម្រួតបទបញ្ជាក្រសួងមហាផ្ទៃ ចាប់ក្រៀក បញ្ចូលឡានភ្លាមៗ បន្ទាប់ពីអគ្គស្នងការនគរបាលជាតិ នាយឧត្តសេនីយ៍ នេត សាវឿន បានបញ្ជា ក្រោយពេលប៉ូលិសសេដ្ឋកិច្ច ៤-៥នាក់ ទាំងនេះ ចុះទៅកាន់ទីតាំងមួយកន្លែង ដែលប្រភពប្រាប់ថា ទៅបង្រ្កាបបទល្មើសសេដ្ឋកិច្ច ប៉ុន្តែមិនមានការសហការ ឬ រាយការណ៍ទៅថ្នាក់លើ ក្នុងនោះ គេដឹងថា មានឈ្មោះ ពៅ វណ្ណៈ ស្រ៊ុន រតនៈ តាំង គង់ និង ឈ្មោះ ឯម រតនា។.... អានបន្ត
ដោយៈ សហការី (Sat,12 January 2019 (Time 05:37 AM))

ដីបឹងតាមោកចំនួុន20ហិកតាត្រូវក្លាយជាផ្សារបន្លេដែលរើពីផ្សារដើមគរក្នុងពេលឆាប់ៗនេះ
#សុំលប់បឹងតាមោក២០ហិកតា!!! បឹងនៅជាយក្រុងភ្នំពេញ ត្រូវបានគេលុបម្តង១ៗ ដោយហេតុផលសមរម្យ????? ម្តងនេះ ឈានដល់សុំលប់បឹងតាមោក២០ហិកតា ដើម្បីរើផ្សារបន្លែទៅទីនោះ.....ហេតុផលមហាសមរម្យណាស់....តែអ្វីដែលសំខាន់គឺរាស្ត្រមិនចង់គាំទ្រ......ដីវាលៗមិនខ្វះទេនៅតាមជាយក្រុងនោះ ហេតុអីបានជាឆ្ងាញ់តែបឹង? ទេសភាពផ្ទៃទឹកបឹងតាមោកស្អាតណាស់ បើសិនជាបឹងតាមោក ស្ថិតនៅប្រទេសថៃវិញ មិនដឹងជាគេកែឆ្នៃយកលុយពីទេសចរណ៍ប៉ុន្មានមុឺនដុល្លាក្នុងមួយថ្ងៃទេ។ ខ្ញុំលឺក្រុមទេសចរណ៍វ័យចំណាស់ៗដែលធ្លាប់ទៅលេងក្រៅគាត់សួរគ្នាថា៖ តើលោកធំៗមន្ត្រីរាជការខ្មែរ មកស្រុុកគេម្តងៗមានបានបើកភ្នែកមើលស្រុកទេសគេឬអត់?????? ហាសៗ....សិទ្ធិនៅលើគាត់ ទុកឲ្យគាត់ធ្វើតាមដំណើរទៅចុះ.....។.... អានបន្ត
ដោយៈ សហការី (Fri,04 January 2019 (Time 11:50 AM))

បែកធ្លាយរឿងលោកគាតហ៊ុលចៅសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតរត់ការឡើងកាន់ដំណែងអភិបាក្រុងជំនួុសលោកសាន ស៊ានហូ
(អង្គភាពគេហទំព័រនគញូធីវី) ក្រោយ​ពី​បែកធ្លាយ​ថា​ លោក​ គាត​ ហ៊ុល​ ចៅ​សង្កាត់​ផ្សារ​កណ្ដាល​ មាន​មហិច្ឆតា​ ចង់ឡេីងកាន់តំណែង​ចៅហ្វាយ​ក្រុង​ប៉ោយប៉ែត​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ស្រាប់​តែលិចលឺរឿងថ្មីទៀត បន្ទាយមានជ័យ​៖​ ទេីបតែប៉ុន្មានថ្ងៃសោះ​ក្រោយ​ពីបែកធ្លាយរឿង​លោក​ គាត​ ហ៊ុល​ ចៅសង្កាត់​ធ្លាក់ឆ្នោះ​2017​ កំពុង​កាន់​កកញ្ចប់រត់​ការ​ចង់​ធ្វេី​ចៅហ្វាយ​ក្រុង​ប៉ោយប៉ែត​ជំនួស​លោក​ សាន​ ស៊ានហូ​ បានបង្ហេីបទៅពលរដ្ឋដេីម្បីសុំអោយមានការគាំទ្រ​ខ្លួន​តាមបែបប្រជាពិថុត​ គឺមានប្រមូលសិនពិសេស​ អ្នកចង់ទិញ​ ឬ​ លក់ដី​ នៅក្រុង​ប៉ោយប៉ែត​ ជាពិសេស​សង្កាត់​ផ្សារ​កណ្ដាល​ មិនចាំបាច់បង់ពន្ធជូនរដ្ឋ​លេីពន្ធអចលទ្រព្យ​តាំងពី​ឆ្នាំ​២០១២​ -​ ២០១៦​ ទេ​ ឬបង់តែបន្ដិចបន្ដួចបានហេីយ​ គឺលោកថាធានាជូនមួយចប់​ ១០០%។ តាមរយៈព័តមានបែកធ្លាយនេះ​ ធ្វើ​អោយប្រជាពលរដ្ឋ​មានភាពងេីយឆ្ងល់យ៉ាងខ្លាំង​ ហេីយមិនហ៊ានសួរនាំអ្វីទេ​ វារឹតតែគួរអោយបារម្ភ​បន្ថែម​ទៀត​ចំពោះរឿងរាវខាងលេីនេះ​។ បេីតាមប្រជាពលរដ្ឋជាច្រេីននាក់លេីកឡេីងថា​ ពីមុន​ឃុបឃិត​ជាមួយ​ឈ្មួញ​ទិញដី​ សញ្ញេតែផ្ដេតែផ្ដាស​ បន្ថយការបរិច្ឆេទ​ ពី២០១៦​ ទៅ២០១២​ ហេីយឥឡូវ​មកនិយាយថាFree អត់​បង់ពន្ធជូនរដ្ឋទៀត​ តេីវាយ៉ាងមេចវិញ​? ចឹងខាងពន្ធដារ​មិនរករឿងស្លាប់ហេីយ​ ឬក៏​ជាបក្ខពួកនឹងគ្នាជាប្រព័ន្ធ។ ទាំងអស់​ខាងលេីនេះជាសម្ដីរបស់រប្រជាពលរដ្ឋរស់នៅ​សង្កាត់ផ្សារកណ្ដាល​ ដែលពីមុនគាត់អស់សង្ឃឹងនឹងមន្ដ្រីបែបនេះ​ ហេីយបែរជាមាន​មហិច្ឆតា​ចង់ឡេីងកាន់តំណែង​ចៅហ្វាយ​ក្រុង​ទៀត​។ ប្រជាពលរដ្ឋ​បានទទូច​ អង្វរដល់​ សម្ដេច​ក្រឡាហោម​ ស​ ខេង​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ និង​សម្ដេច​គតិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ មេត្ដាគិតគូរ​ និងយល់ពីទុក្ខលំបាករបស់​ប្រជាពលរដ្ឋ​ផង៕.... អានបន្ត
ដោយៈ សហការី (Wed,02 January 2019 (Time 07:52 PM))

រថយន្តដឹកជ្រូកក្រហមបើបុកគ្នាក្រឡាប់យ៉ាងដំណំ
សត្វជ្រូកបានងាប់និងរងរបួសមួយចំនួនធំដោយសាររថយន្តខាងលើបុកជាមួយរថយន្ត១គ្រឿងទៀតបណ្តាលឱ្យក្រឡាប់ ខេត្តបាត់ដំបង.ស្រុកថ្មគោល រថយន្តដឹកជ្រូកបុកជាមួយរថយន្ត១គ្រឿងទៀតក្រឡាប់ នៅវេលាម៉ោង៦ព្រឹកថ្ងៃទី១.ខែមករា.ឆ្នាំ២០១៩ ធ្វើឲ្យសត្វជ្រូកងាប់មួយចំនួទាំងព្រលឹមនៅចំណុចលើផ្លូវជាតិលេខ៥ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៌រវាងរថយន្តដឹកជ្រូកនិងរថយន្តកូរ៉េបុកគ្នាបណ្តាយឲ្យមនុស្សទាំង សងខាងរងរបួសស្រាលនិងជ្រូនបានងាប់អស់មួយចំនួនធំ។ ករណីនេះសមត្ថកិច្វជំនាញនគរបាលស្រុកថ្មគោលបានប្រគល់ឲ្យកម្លាំងនគរបាលការិយាល័យចរាចរខេត្តចាត់ការតាមនីតិវិធី។.... អានបន្ត
ដោយៈ សហការី (Tue,01 January 2019 (Time 11:34 AM))

ពិធីផ្ទេរមុខតំណែងប្រធានគណកម្មាធិការបក្យប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ
សម្ដេចសេនាវិបុលភក្ដី សាយ ឈុំ បានប្រកាស់តែងតាំង ឯកឧត្ដម ប៉ែន កុសល ជាប្រធានបក្សខេត្តឧត្ដរមានជ័យ ខេត្តឧត្ដរមានជ័យ: អភិបាលនៃគណ:អភិបាលខេត្តឧត្ដរមានជ័យ ឯកឧត្ដម ប៉ែន កុសលនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិការឆ្នាំ២០១៨នេះ ត្រូវបានប្រកាស់តែតាំងចូលកាន់តំណែង ជាប្រធានបក្សខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណៈបក្ស និងជាប្រធានគណៈប្រចាំការ គណៈអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។ ក្នុងឱកាស់នេះដែសម្ដេចវិបុលសេនាភក្ដី សាយឈុំ បានក្រើនរំលឹកដល់ ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជា ខេត្តឧត្ដរមានជ័យ ក្នុងឱកាស់ផ្ទេចូលកាន់តំណែង ដើម្បីអោយអ្នក ដែលតែងតាំងមុខតំណែងថ្មីនេះ ត្រូវតែអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាម លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ពង្រឹងសាមគ្គីភាពជាធ្លុងមួយ ក្នុងការងារផ្ទៃក្នុងរបស់គណបក្ស ឲ្យកាន់តែរឹងមាំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងការ ចាត់តាំង ដោយឈរលើគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ដើម្បីឈានឆ្ពោះ ទៅ ដណ្តើមជ័យជំនះ គ្រប់ការ បោះឆ្នោតជាបន្តបន្ទាប់ទៀត។ នេះជាប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ លើកឡើងនៅក្នុងពិធី ប្រកាសផ្ទេរ តំណែង ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តឧត្ដរមានជ័យ។.... អានបន្ត
ដោយៈ សហការី (Sat,01 December 2018 (Time 10:09 PM))

កងរាជអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួុនជនសង្ស័យ4នាក់និងថ្នាំញៀន40កញ្ចប់
ជនសង្ស័យចំនួន ០៤នាក់ និងថ្នាំញៀនចំនួន ៤០កញ្ចប់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបងបង្ក្រាប ........................................ អនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រេទស អំពីការ បង្ការ បង្រ្កាប សង្រ្គោះ និងការយកចិត្តទុកដាក់លើបញ្ហាភូមិ/ឃុំ មានសុវត្ថិភាព ជាពិសេស បញ្ហាគ្រឿងញៀនដែលកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ។ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាត់ដំបងបានដាក់ចេញនូវផែនការណ៍អនុវត្តការបង្ក្រាបទប់ស្កាត់ រាល់បទល្មើស ជាពិសេស បទល្មើសគ្រឿងញៀន ជាក់ស្តែង កាលពីវេលាម៉ោង ១០:៣០ ថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិអូរចា សង្កាត់អូរចារ ក្រុងបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានបង្រ្កាប ករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ដែលមានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះឈុំ ឆេត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករ ២.ឈ្មោះ នាង ប៊ុនថាន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករ ៣.ឈ្មោះ ខ្វាន់ រស្មី ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ៤.ឈ្មោះ ម៉ៅ វុទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករ។ កម្លាំងបានចាប់យកវត្ថុតាងនិងសម្ភាររួមមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ៤០កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង តាមនីតិវិធី ។.... អានបន្ត
ដោយៈ សហការី (Fri,30 November 2018 (Time 09:45 PM))

ខឹងម្តាយស្តីបន្ទោសរឿងសង្សារធ្វើអត្តឃាដខ្លួុនឯង
ខឹងម្ដាយស្ដីបន្ទោសរឿងមានសង្សារនារីវយ័ក្មេងម្នាក់សំរេចចិត្តចងកសម្លាប់ខ្លួន ខេត្តបន្ទាយមានជ័យ.ស្រុកមង្គលបូរី នៅយប់ថ្ងៃ២៩.ខែវិច្ឆិកា.ឆ្នាំ២០១៨ នារីវ័យក្មេងស្រស់ស្អាតម្នាក់បានខឹងម្ដាយស្ដីបន្ទោសរឿងមានសង្សារនិងថានាំកូនស្រី ទៅពិនិត្យព្រហ្មចារី ធ្វើឲ្យនារីវ័យក្មេងស្រស់ស្អាត ខ្លាចម្ដាយនាំទៅពិនិតរឿងខូចខ្លួន(ព្រហ្មចារី)ជាមួយសង្សារក៍សំរេចចិត្តចងករសម្លាប់ខ្លួនឯងទាំងវ័យក្មេងជនរងគ្រោះមានឈ្មោះ ផាន់ ស្រីនិច អាយុ១៦ឆ្នាំ ស្នាក់នៅ ភូមិក្បាលស្ពាន១សង្កាត់ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិង មានស្រុកកំណើត​ទីលំនៅ ភូមិតាអិន ឃុំស្រះវាំងស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័ ក្រោយពីធ្វើការពិនិត្យកោសល្យវិច័យទៅលើសាកសពរួចសមត្ថកិច្ចបានប្រគល់ ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕.... អានបន្ត
ដោយៈ សហការី (Fri,30 November 2018 (Time 09:37 PM))

គ្រោះថ្នាក់ចរាចរណ៍មួុយយ៉ាងរន្ធត់
គ្រាន់តែឃើញរូបភាពក៍ញាក់សាច់ដែរ !! សូមបើកបរ ដោយស្មារតី ប្រុងប្រយត្ន័ទាំងអស់គ្នា អ្នកណាជាន់ហ្វ្រាំងទាន់? កង់បី PassApp បើកវ៉ារថយន្តសាំយ៉ុងបានបន្តិច បែរជាកាច់ចង្កូតមកមុខរថយន្តវិញ ក៏ត្រូវសាំយ៉ុងបុកខ្ទេចហើយ ខ្លួនឯងរងរបួសធ្ងន់ទៀត ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយអ្នកបើកបរវ៉ាជែង​ ខ្វះការប្រុងប្រយត្ន័​ បុរសម្នាក់បើកកង់បី PassApp ក្នុងល្បឿនលឿន​ បានបើកវ៉ារថយន្តសាំយ៉ុងបានបន្តិច បែរជាកាច់ចង្កូតមកខាងមុខរថយន្តវិញ រថយន្តជាន់ហ្វ្រាំងមិនទាន់ ក៏ទៅបុកចំពីក្រោយតែម្ដង​ បណ្ដាលឲ្យអ្នកបើកកង់បីរងរបួសធ្ងន់៕ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៦:៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើកំណត់ផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ២៣-២៤ (ភ្នំពេញទៅអ្នកលឿង) ត្រង់ចំណុចភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។ សមត្ថកិច្ចបានអោយដឹងថា​ ករណីនេះបង្កឡើងដោយម៉ូតូកង់បីឥណ្ឌា(PassApp) ពណ៍លឿង (គ្មានពាក់ស្លាកលេខ) បើកបរដោយឈ្មោះ ថៃ អ៊ុនប៊ុនចន្ថន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅភូមិទួលច្រេស ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង បើកបរទិសដៅភ្នំពេញទៅអ្នកលឿង ខណៈពេលដែលបើកមកដល់ចំណុចកើតហេតុក៏បានវ៉ាជែងរថយន្តសាំយ៉ុង ពណ៍សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2AC-9851 ដឹកសិស្សសាលារៀន បើកបរក្នុងទិសដៅស្របគ្នា ពីភ្នំពេញទៅអ្នកលឿង ហើយពេលនោះម៉ូតូកង់បីឥណ្ឌា (PassApp) បានយកចង្កូតមកខាងមុខរថយន្តវិញ ទើបរថយន្តជាន់ហ្វ្រាំងមិនទាន់ ក៍បុកម៉ូតូកង់បីឥណ្ឌា (PassApp) បណ្តាលឲ្យខូចខាតទាំងស្រុងអ្នកបើកបរឈ្មោះ ថៃ អ៊ុនប៊ុនចន្ថន រងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ចេញមកដឹកយកទៅព្យាបាលនៅភ្នំពេញ ។ ភ្លាមៗនោះអ្នកបើកបររថយន្ត (មិនស្គាល់អត្តសញ្ញាណ) ឃើញ​ស្ថានភាព​មិនស្រួល បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ មុនពេលសមត្ថកិច្ចទៅដល់។ បច្ចុប្បន្នរថយន្តបង្ក​និងកង់បី PassApp ត្រូវបានសមត្ថកិច្ចជំនាញចរាចរស្រុកកៀនស្វាយ បានវាស់វែង និងយកមករក្សាទុកជាភស្តុតាង ដើម្បីដោះស្រាយតាមច្បាប់៕ ព័ត៌មានបន្ទាន់ក្នុងសង្គម.... អានបន្ត
ដោយៈ សហការី (Wed,21 November 2018 (Time 08:15 AM))

ឃាតកររំលោភហើយសម្លាប់ក្មេងស្រីពីរនាក់នៅស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងត្រូវចាប់ខ្លួុនបាន
ឃាតកម្មសម្លាប់ក្មេងស្រីបងប្អូន២នាក់ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ចាប់បានឃាតកចិត្តខ្មៅហើយ, ផ្តើមចេញពីការរំលោភហើយសម្លាប់ចោល ! ..................... (កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ នៅរសៀលថ្ងៃទី២១ ខែតុលានេះថា ជនដៃដល់ដែលសម្លាប់ក្មេងស្រីបងប្អូនបង្កើត២នាក់ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនបានហើយ បន្ទាប់ពីការសួរនាំរយៈពេល២ថ្ងៃ។ លោកស្នងការបានបន្តថា ការសម្លាប់ក្មេងស្រីទាំង២នាក់នេះ បានកើតឡើងពីករណីរំលោភ ហើយសម្លាប់ចោលតែម្តង។ ជនដៃដល់មានឈ្មោះ ឆុំ ពយ គឺជាអ្នកជិតខាងក្មេងស្រីរងគ្រោះ។ ជនសង្ស័យរូបនេះ បានឡើងទៅរំលោភក្មេងស្រីជាបង តែខណៈនោះក្មេងស្រីជាប្អូនបានឃើញ និងស្រែក ហើយដោយសារខ្លាចធ្វើឲ្យបែកការណ៍ ជនសង្ស័យបានយកខ្នើយ សង្កត់ដង្ហើមបណ្តាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗ។ លោកបន្តថា ពីដំបូងជនសង្ស័យ ប្រកែកមិនព្រមសារភាពនោះទេ តែទីបំផុតដោយសារការប្រើប្រាស់ជំនាញ របស់សមត្ថកិច្ចជនសង្ស័យក៏បានសារភាព។ ផ្ទុយទៅវិញ ឪពុកមា និងម្តាយមីងរបស់ក្មេងស្រីរងគ្រោះ មិនពាក់ព័ន្ធនោះទេ។ លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា បានបញ្ជាក់ដែរថា ក្រោយការឃាត់ខ្លួនជនសង្ស័យហើយ កម្លាំងនគរបាលរបស់លោក នឹងនាំជនដៃដល់ទៅធ្វើត្រាប់ នៅទីកន្លែងកើតហេតុផងដែរ។.... អានបន្ត
ដោយៈ សហការី (Sun,21 October 2018 (Time 07:53 PM))

មានលក់ដីឡូតិ៍រម្យនីដ្ធានភ្នំរាបតម្លៃសមរម្យដោយគ្មានប្រាក់កក់និងលក្ខ័ណ្ឌងាយ
🌍ដីឡូតិ៍រម្មណីយដ្ឋានភ្នំរាបភ្នំប្រសិទ្ធចាប់បើក ការដ្ធានថ្មីទៀតហេីយទិញទុកមានឱកាសចំនេញច្រេីន ដីមានសក្តានុពលខ្លាំង ជាទីក្រុងរណបបៃតងរបស់ជប៉ុន មានសណ្ឋាគា ផ្ទះវីឡា ផ្ទះល្វែង រោងចក្រ ក្នុងអំឡុងពេលឆាប់ៗនេះ 🌍ដីជាប់និងដីឡូតិ៍ចិន44ឡូតិ៍ ជាប់ផ្ទះសំណាក់🏨ព្រមទាំងមានគំរោងផ្ទះល្វែងនៅជាប់ដីឡូតិ៍ស្រាប់។ 👉5×20=6999$ 👉5×20=7599$ 👍បង់រំលស់ដោយមិនបាច់មានប្រាក់កក់ ☎ទូរស័ព្ទលេខ:0889493535/015706290. (មានរថយន្តជូនភ្ញៀវទៅមេីលទីតាំងដីឥតគិតថ្លៃ) 🏢ការិយាល័យ:ផ្ទះលេខc13 បុរីឃិតឈឿន ផ្សារខេសីុ ភូមិចំការឳឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។.... អានបន្ត
ដោយៈ សហការី (Mon,15 October 2018 (Time 11:49 AM))

មានលក់ដីឡូតិ៍រម្យនីដ្ធានភ្នំរាបតម្លៃសមរម្យដោយគ្មានប្រាក់កក់និងលក្ខ័ណ្ឌងាយ
🌍ដីឡូតិ៍រម្មណីយដ្ឋានភ្នំរាបភ្នំប្រសិទ្ធចាប់បើក ការដ្ធានថ្មីទៀតហេីយទិញទុកមានឱកាសចំនេញច្រេីន ដីមានសក្តានុពលខ្លាំង ជាទីក្រុងរណបបៃតងរបស់ជប៉ុន មានសណ្ឋាគា ផ្ទះវីឡា ផ្ទះល្វែង រោងចក្រ ក្នុងអំឡុងពេលឆាប់ៗនេះ 🌍ដីជាប់និងដីឡូតិ៍ចិន44ឡូតិ៍ ជាប់ផ្ទះសំណាក់🏨ព្រមទាំងមានគំរោងផ្ទះល្វែងនៅជាប់ដីឡូតិ៍ស្រាប់។ 👉5×20=6999$ 👉5×20=7599$ 👍បង់រំលស់ដោយមិនបាច់មានប្រាក់កក់ ☎ទូរស័ព្ទលេខ:0889493535/015706290. (មានរថយន្តជូនភ្ញៀវទៅមេីលទីតាំងដីឥតគិតថ្លៃ) 🏢ការិយាល័យ:ផ្ទះលេខc13 បុរីឃិតឈឿន ផ្សារខេសីុ ភូមិចំការឳឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។.... អានបន្ត
ដោយៈ សហការី (Mon,15 October 2018 (Time 11:42 AM))

ប្រជាពលរដ្ឋ៥៦គ្រួសារស្នើសុំអោយសម្ដេច ហ៊ុន សែន ជួយអន្ដរាគមន៍លើដីទំនាស់ស្ថិតក្នុងភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ប្រជាពលរដ្ឋ៥៦គ្រួសារស្នើសុំអោយសម្ដេច ហ៊ុន សែន ជួយអន្តរាគមន៏លើដីទំនាស់ស្ថិតក្នុងភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ខេត្តព្រះសីហនុ:ប្រជាពលរដ្ឋចំនួន៥៦គ្រួសារដែលមានលោកយាយ ឡុច ទូច ជាប្រធានសហគមន៍និងជាតំណាងប្រជាពលរដ្ឋទាំង៥៦គ្រួសារបានស្រែកស្នើសុំសម្ដេច ហ៊ុន សែន នាយករដ្ធមន្រ្ទី ដែលជាប្រមុខរាជរដ្ថាភិបាលអោយជួយពួកគាត់ ព្រោះដីរបស់ពួកគាត់រស់នៅនិងធ្វើចំការដែលមានដំណាំធំៗអស់ទៅហើយត្រូវបានអ្នកមានអំណាចទន្ទ្រានយកជាបន្តបន្ទាប់។ ជាក់ស្តែងសព្វថ្ងៃដីចំនួន៨៤ហិតាទាំងដីសង់លំនៅស្ថាននិងដីធ្វើចំការកំពុងតែមានទំនាស់ប្ដឹងគ្នារហូតឈានដល់មានការចាប់ខ្លួនលោកយាយ ឡុច ទូច និងប្រជាពលរដ្ឋ០៥នាក់ ប៉ុន្តែត្រូវបានដោះលែង០២នាក់ទៅវិញ នៅសល់០៤នាក់ទៀតមិនទាន់បានដោះលែងនៅឡើយ ជាង០៣ខែទៅហើយ។ បើយោងទៅតាមច្បាប់អនុក្រឹត្យស្ដីពីច្បាប់គំរប់ព្រៃអ្នកដែលបានរស់នៅលើទឹកដីដែលសង់លំនៅឋានិងធ្វើចំការមានសិទ្ធគ្រប់គ្រាន់ក្នុងការស្នើសុំក្រសួងកសិកម្ម ចុះត្រួតពិនិត្យដើម្បីធ្វើឯកសារកាន់កាប់ដីធ្លី តែផ្ទុយទៅវិញនៅពេលដែលក្រសួងកសិកម្មបានចុះវាស់និងបំពេញសំណុំបែបបទរួចរាល់បញ្ចូនទៅសាលាខេត្តព្រះសីហនុដើម្បីសុំអោយពីលោកអភិបាលខេត្តចុះត្រួតពិនិត្យផ្ទាល់លើដីទាំង៥៦គ្រួសារដែលរស់នៅលើដីនោះ ជាក់ស្ដែង ស្រាប់តែលិចមុខលោកឧកញ៉ាតាន់ តាប់ ថាខ្លួនមានប្លង់រឹងដែលប្រជាពលរដ្ធកំពុងរស់នៅនោះដែរហើយក៏បានដាក់ពាក្យប្ដឹងចាប់ខ្លួនលោកយាយ ឡុច ទូច និងប្រជាពលរដ្ឋ០៥នាក់ទៀត ដោយចោទប្រកាន់ថាខាងប្រជាពលរដ្ឋបំពានលើដីរបស់ពួកគេនិងប្រើអំពើហឹង្សា។ សូមបញ្ចាក់ផងដែរថាលោកយាយ ឡុច ទូច និងប្រជាពលរដ្ឋទាំង៥៦គ្រួសារនេះជាប្រជាពលរដ្ធដែលបានរស់នៅនិងធ្វើចំការដាំដុះលើដីទំនាស់នេះតាំងឆ្នាំ១៩៩២មកម្លេះរហូតក្រោយមកនៅពេលដែលបានចូលរួមជាមួយរាជរដ្ថាភិបាល ក៏គាត់រស់នៅលើដីទំនាស់នេះដដែល ថែមទាំងមានលិខិតកាន់កាប់ដីពីភូមិ ឃុំ ទទួលស្គាល់ទៀតផង ចុះហេតុអ្វីបានជាអ្នកមានអំណាចម្នាក់មានប្លង់កាន់កាប់ដីមានប្លង់រឹងទទួលស្គាល់ដោយសូរិយោដីនិងថ្នាក់លើមួយចំនួន ដោយមិនមានការទទួលស្គាល់ពី ភូមិ ឃុំ និង ព្រំដីដែលជាប់ជាមួយប្រជាពលរដ្ឋសោះឡើយ។ អាស្រ័យដូចបានជំរាបជូនខាងលើ សូមសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលជាឱពុកម្ដាយទីពីររបស់ប្រជាពលរដ្ធជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋនេះផងដោយក្ដីអនុគ្រោះ៕.... អានបន្ត
ដោយៈ បាន ស្រនឿន (Fri,17 August 2018 (Time 01:54 PM))

ឡានយីឌុបបង្កប់ឈើពីក្រោមរបស់លោកឧកញ៉អុលត្រូវអស់ល័ក្ខក្នុងដៃមេព្រៃស្រុកស្នួល
#រថយន្តដឹកឈើខ្នាតយក្សរបស់លោកឧកញ៉ា សឹង សំអុល និងលោក ឧកញ៉ា តុប វីនដា ត្រូវសមត្តកិច្ចស្រុកស្នួលចាប់បញ្ចូនមករដ្ថាបាលព្រៃឈើស្រុកស្នួល ស្រុកស្នួលខេត្តក្រចេះ នៅវេលាទី០៦ ខែសីហា ឆ្នាំ២០១៨ ម៉ោង១០ជាង សង្កាត់រដ្ថាបាលព្រៃឈើបានចាប់រថយន្តយីឌុបមួយគ្រឿងដែលដឹកឈើបាកេហើយសេមត្ថកិច្ចដាក់ការសង្ស័យថាបង្កក់ឈើពីក្រោមទើបឈានដល់ការឃាត់រថយន្តលុះដល់ព្រឹកថ្ងៃទី០៧ សីហា ឆ្នាំ ២០១៨ទើបមានកម្លាំងចម្រុះរើដឹកនាំដោយព្រះរាជអាជ្ញារង ដឹកនាំកម្លាំងសេមត្ថកិច្ចខេត្តនិងស្រុកដើម្បីឆែកឆេរក៏ប្រទះឃើញឈើបន្ទះក្តាបង្កប់ពីក្រោមបាកេពិតប្រាកដមែនហើយរហូតមកដល់ពេលនេះសង្កាត់រដ្ថាបាលព្រៃឈើស្រុកស្នួលកំពុងបន្តនីតីវិធីទៅតាមផ្លូវច្បាប់។ សូមបញ្ចាក់ផងដែរថារថយន្តដឹកឈើបង្កប់ទាំងនេះមានជាច្រើនគ្រឿងហូហែមកហើយដែលដឹកចេញពីស្រុកកោះញែកដែរជារបស់លោកឧកញ៉ា សឹង សំអុល និងលោកឧកញ៉ា តុប វីនដា ដែលពួកគាត់តែងតែរកវិធីសាស្រ្តក្នុងការកាប់បំផ្លាញព្រៃឈើនិងកេងប្រវ័ញ្ចថវិកាជាតិ។នេះគឺជាកាច្វីប្រហែសរបស់អាជ្ញាធ័ជំនាញនិងសេមត្ថកិច្ចដែលពាក់ព័ទ្ធដូចជា អស់លោកមេព្រៃនិងប៉ូលីសសេមត្ថកិច្ចដែលប្រចាំការនៅស្រុកកោះញែករឺក៏សង្ស័យមានការពាក់ព័ទ្ធឃុបឃិតបើកភ្លើងខៀវឲឈ្មួញទាំងនេះប្រព្រឹត្តអំពើខុសច្បាប់តាមតែចិត្ត។ តើពេលណាទើបអង្គភាពប្រឆាំងអំពើពុករលួយបើកការសើបអង្កេតអំពីបទល្មើសព្រៃឈើរបស់ លោកឧកញ៉ា សឹង សំអុល និងលោក ឧកញ៉ា តុប វីនដា?.... អានបន្ត
ដោយៈ បាន ស្រីនឿន (Thu,16 August 2018 (Time 09:23 AM))

រថយន្ត470ដែលតែងែដឹកឈើក្រញូងជាប្រចាំឆ្លងកាត់ខេត្តកំពុងធំត្រូវបានបុកម៉ូតូនិងស្លាប់មនុស្សម្នាក់
១៥, ០៨, ២០១៨ រថយន្ត៤៧០ដឹកឈើគ្រញូងពេញលោតឆត្រ័ឆ្លងកាត់ខេត្ត កំពង់ធំ បើកបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរង របួសធ្ងន់ម្នាក់ កុំតែជួបនិងគ្រោះថ្នាក់ចរាចរណ៍ កុំអីទៅបាត់យ៉ាងរលូនគ្មានសមត្តកិច្ចជំនាញណាបង្ក្រាបឡើយ ។ ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបណ្តាលឲ្យមានមនុស្សស្លាប់នៅហ្នឹងកន្លែងម្នាក់និងរបួសធ្ងន់ម្នាក់ដោយ សាររថយន្តម៉ាក លុចស៊ីស ៤៧០មួយគ្រឿងបើកបុកអ្នកជិះម៉ូតូ បណ្តាលឲ្យអូសម៉ូតូ ៣០០ម៉ែត្រពីកន្លែងកើតហេតុ ទើបតៃកុងឡានចុះរត់គេចខ្លួនបាត់ ស្រមោល ដោយសារមានរថយន្តមកជួយបណ្តោះ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨.៣០នាទីយប់ ថ្ងៃ ទី១៤ ខែ សីហា ឆ្នាំ ២០១៨នៅតាមបណ្តោយ ផ្លូវអាស៊ាន វាងក្រុង នៅសង្កាត់ព្រៃ តាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ លោកអ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ បាន ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ថាមានករណីរថយន្តដឹកឈើគ្រញូងដោយខុសច្បាប់ បើកបុកម៉ូតូបណ្តាលឲ្យមានមនុស្សស្លាប់ លោកបានចុះទៅ កន្លែងកើតហេតុភ្លាមៗ រួមជាមួយលោក ឧត្តមសេនីយ៍ត្រី អ៊ុក កុសល់ ស្នងការនគរបាលខេត្តកំពង់ធំ ដើម្បីពិនិត្យ អត្តសញ្ញាណ នៅក្នុងរថយន្ត មានភស្តុតាង របស់ជន ដែលបង្ករ នៅកន្លែងកើតហេតុ ក្នុងនោះលោកព្រះរាជអាជ្ញាបានបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានជួយ ឃ្លាំមើលរថយន្ត ដែលបណ្តោះតៃកុងឡានដែលបង្ករឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដ៏ទៃ ។ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា រថយន្តដែលបង្ករជាប្រភេទ រថយន្តម៉ាកលុចស៊ីស ៤៧០ ពណ៌ ខ្មៅ ពាក់ស្លាកលេខ 2I- 0730 ដឹកឈើគ្រញូងពេញក្នុងរថយន្ត បានពិនិត្យឃើញថា តៃកុងឡានមានការពាក់ព័ន្ឋនឹងការប្រើប្រាស់គ្រឿងញៀន គឺបើកបណ្តើរ ប្រើប្រាស់គ្រឿងញៀនបណ្តើរ ដោយមានវត្ថុតាងនៅក្នុងរថយន្ត។ លោកអ៊ិត សុធាបានបញ្ជាក់ផងដែរថា រថយន្តដឹកឈើគ្រញូងនេះ បើកបុកម៉ូតូ អូសទៅ ប្រមាណ ៣០០ ម៉ែត្ររហូតទៅមុខលែងរួច ទើបតៃកុងរថយន្ត បានចុះរត់ ហើយមានឡានមកដឹកបណ្តោះ យកតៃកុងឡានទៅបាត់។ ចំណែក ជនរងគ្រោះដែលត្រវ របួសធ្ងន់ ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ រីឯ សាកសពត្រូវបាន ប្រគល់ជូន សាច់ញាតិទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែករថយន្ត រួមទាំងឈើគ្រញូងត្រូវបាន នាំយកមករក្សាទុក នៅកន្លែងសុវត្តិភាព គឺរដ្ឋបាលព្រៃឈើ ហើយថ្ងៃស្អែករុះរើឈើហើយ ទើបបានប្រ គល់ ឲ្យខាង ប៉ូលិសចរាចរណ៍វិញដើម្បីចាត់ការតាមនិតិវិធី៕.... អានបន្ត
ដោយៈ បាន ស្រនឿន (Thu,16 August 2018 (Time 09:23 AM))

លោកអៀនមដែនហៅ(តក់)កំពុងតែត្រូវប៉ាន់ជាមួយនឹងច្រករបៀងបឹងជ្រោង
ស្រុកមេមុត ខេត្តត្បូងឃ្មុំ: លោក ធៀម ដែន(តក់)មេប៉ុស្តិ៍បឹងជ្រោងកំពុងតែផ្គើននិងបទបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង លោកធៀម ដែន ហៅ តក់ កំពុងតែត្រូវប៉ាន់ក្នុងការបើកច្រករបៀងឲរថយន្តដឹកឈើ ដឹកអុស និងទំនិញខុសច្បាប់ជាច្រើនទៀតឲចេញទៅតាមច្រករបៀងដែលខ្លួនបានគ្រប់គ្រងនិងដាក់កូនចៅចាំយកលុយមិនត្រឹមតែប៉ុណ្ណោះក្នុងនាមខ្លួនលោកមានតួនាទីទប់ស្កាត់បទល្មើសតាមព្រំដែនហើយបែរជាមិនទប់ស្កាត់ហើយថែមទាំងបង្កើតបទល្មើសរកសុីជួញដូរឈើប្រណិតស្តុបទុកនៅឃ្លាំងក្រោយផ្ទះរបស់ខ្លួនទល់មុខចំការកៅស៊ូដោយមានរថយន្តសាំយ៉ុងដឹកឈើប្រណិតជាច្រើនគ្រឿងយកទៅទំលាក់ទុកនៅឃ្លាំងក្រោយផ្ទះរបស់លោកសំរាប់ដឹករថយន្តកែច្នៃដើម្បីដឹកចេញទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងដែលខ្លួនគ្រប់គ្រង។ បើតាមបទបញ្ចារបស់សម្ដេចក្រឡាហោម ស ខេង ដែលជារដ្ថមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជារអោយបិទច្រករបៀងទាំងអស់នៅតាមព្រំដែនទ្វេរភាគី ដែលធ្វើឲបាត់បង់ថវិការរដ្ធទាំងស្រុងព្រោះច្រករបៀងទាំងនេះតាមសម្ដីប្រជាពលរដ្ធថាបានជំរិតទាប្រាក់ពីឡានដឹកអុស ដឹកដំឡូងជាដើម ដើម្បីយកលុយដាក់ហោប៉ៅរៀងៗខ្លួនទៅតាមស្ថាប័ន្ថផ្សេងៗគ្នាដែលឈរប្រចាំកានៅទីនោះ។ ប្រជាពលរដ្ឋដែលប្រកបអាជីវកម្មចេញចូលតាមច្រកបឹងជ្រោងកំពុងតែរងចាំមើលថា តើរដ្ឋាភិបាលថ្មីនិងសម្ដេចក្រឡាហោម ស ខេង មានវិធានការយ៉ាងណាដែរទៅលើមន្រ្តីគ្រាប់ល្ពៅដែលប្រចាំការនៅច្រកបឹងជ្រោងទាំងអស់នេះ៕ដោយ តែ ណាត ចាងហ្វាង នគរញូធីវី.... អានបន្ត
ដោយៈ សហការី (Wed,08 August 2018 (Time 07:54 AM))

លោកអៀន ដែនហៅ(តក់)កំពុងតែត្រូវប៉ាន់ជាមួយនឹងច្រករបៀងបឹងជ្រោង
ស្រុកមេមុត ខេត្តត្បូងឃ្មុំ: លោក ធៀម ដែន(តក់)មេប៉ុស្តិ៍បឹងជ្រោងកំពុងតែផ្គើននិងបទបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង លោកធៀម ដែន ហៅ តក់ កំពុងតែត្រូវប៉ាន់ក្នុងការបើកច្រករបៀងឲរថយន្តដឹកឈើ ដឹកអុស និងទំនិញខុសច្បាប់ជាច្រើនទៀតឲចេញទៅតាមច្រករបៀងដែលខ្លួនបានគ្រប់គ្រងនិងដាក់កូនចៅចាំយកលុយមិនត្រឹមតែប៉ុណ្ណោះក្នុងនាមខ្លួនលោកមានតួនាទីទប់ស្កាត់បទល្មើសតាមព្រំដែនហើយបែរជាមិនទប់ស្កាត់ហើយថែមទាំងបង្កើតបទល្មើសរកសុីជួញដូរឈើប្រណិតស្តុបទុកនៅឃ្លាំងក្រោយផ្ទះរបស់ខ្លួនទល់មុខចំការកៅស៊ូដោយមានរថយន្តសាំយ៉ុងដឹកឈើប្រណិតជាច្រើនគ្រឿងយកទៅទំលាក់ទុកនៅឃ្លាំងក្រោយផ្ទះរបស់លោកសំរាប់ដឹករថយន្តកែច្នៃដើម្បីដឹកចេញទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងដែលខ្លួនគ្រប់គ្រង។ បើតាមបទបញ្ចារបស់សម្ដេចក្រឡាហោម ស ខេង ដែលជារដ្ថមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជារអោយបិទច្រករបៀងទាំងអស់នៅតាមព្រំដែនទ្វេរភាគី ដែលធ្វើឲបាត់បង់ថវិការរដ្ធទាំងស្រុងព្រោះច្រករបៀងទាំងនេះតាមសម្ដីប្រជាពលរដ្ធថាបានជំរិតទាប្រាក់ពីឡានដឹកអុស ដឹកដំឡូងជាដើម ដើម្បីយកលុយដាក់ហោប៉ៅរៀងៗខ្លួនទៅតាមស្ថាប័ន្ថផ្សេងៗគ្នាដែលឈរប្រចាំកានៅទីនោះ។ ប្រជាពលរដ្ឋដែលប្រកបអាជីវកម្មចេញចូលតាមច្រកបឹងជ្រោងកំពុងតែរងចាំមើលថា តើរដ្ឋាភិបាលថ្មីនិងសម្ដេចក្រឡាហោម ស ខេង មានវិធានការយ៉ាងណាដែរទៅលើមន្រ្តីគ្រាប់ល្ពៅដែលប្រចាំការនៅច្រកបឹងជ្រោងទាំងអស់នេះ៕ដោយ តែ ណាត ចាងហ្វាង នគរញូធីវី.... អានបន្ត
ដោយៈ សហការី (Wed,08 August 2018 (Time 07:39 AM))

ព័ត៌មានទេសចរ
ព័ត៌មា​នស៊ើបអង្កេត

អាជ្ញាធរកម្ពុជាបើកិច្ចប្រជុំស្តី អំពើទំនិញកម្មសិទ្ធបញ្ញា ដែលអាជីវករខ្មែរលក់ ដូរនៅផ្សាររ៉ុងក្លឿ

កម្លាំង​សមត្ថកិច្ចថៃ​ចាប់ឃាត់ខ្លួន ​ពលករខ្មែរ​ចំនួន៨នាក់​ខណ: ដែរ​​កំពុងជិះរ​ថយន្ត​របស់ ​ថៃទៅ​រក​ការងា​ធ្វើ​ដោយ​ មិន​មាន​ច្បាប់​អនុញ្ញា​តិ​

នារី​ស្រស់ស្អាត​ម្នាក់លោត ​សម្លាប់ខ្លួន​ពីលើ​អគារផ្ទះ សំណាក់កំពស់៥ជាន់ យ៉ាង​រន្ធត់​ !! ដោយសារមានវិបតិ្តប្រុសស្នេហ៍

លោកទុំណូ ដែ​ល​​ធ្លាប់​មា​ន កំ​ហុ​ស​​ប​ច្ចេ​ក​ទេ​សនៅខេត្តប៉ៃលិនឥលូវកា​ន់​តែ​​ត្រូវ​ប៉ា​ន់ ក្នុង​​តំ​ណែ​ង​​ជា មេ​​គ​យ​​ខេ​ត្ត​​ព្រះ​សី​ហ​នុ

ឈ្មោះ សុខ ចំរើន កាង​បទល្មើស​ នេសាទ​ដោយ​មាន​ ឈ្មោះ​ឃីម​ឡុង​នាយ​ផ្នែក​ជល ផល​នៅ​ពីក្រោយ​ខ្នង​

ឈើប្រណិត​មុខ​៣០​និង ​៤០​ឃ្លុំ​ប្រវែង​១,២​ដល់​២​ម៉ែត្រ​ពលរដ្ឋ ​អះអាង​ថា​របស់​យាយ​រ៉ែ​ន គ្មាន​សមត្ថកិច្ច​បង្ក្រាប​

មន្ត្រី​បរិ​ស្ថាន​ខេត្ត​ប៉ៃលិន បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ខណៈ​កាប់បំផ្លាញ​ព្រៃឈើ​តំបន់​អភិរក្ស ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
104 នាក់
ម្សិលមិញ :
21 នាក់
សប្តាហ៍នេះ :
591 នាក់
ខែនេះ :
2138 នាក់
3 ខែនេះ :
8761 នាក់
សរុប :
53145 នាក់